Cambovet Veterinary Clinic គ្លីនិកសត្វ ខេមបូវេត

សេវាកម្ម

សេវាថែទាំសុខភាពសត្វចិញ្ចឹមរបស់អ្នក

ចាប់ពីការពិគ្រោះព្យាបាលទូទៅ រហូតដល់ការវះកាត់ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទាំងអស់នេះស្ថិតនៅក្នុងអគារតែមួយក្នុងសង្កាត់ទួលគោក រាជធានីភ្នំពេញ ដោយមានការបកស្រាយពីផែនការ និងតម្លៃយ៉ាងច្បាស់លាស់មុនពេលចាប់ផ្ដើមព្យាបាល។

ការពិគ្រោះយោបល់ $5

ការពិគ្រោះយោបល់គឺជាចំណុចចាប់ផ្ដើមនៃរាល់ការមកជួប។ យើងខ្ញុំស្ដាប់នូវអ្វីដែលបានផ្លាស់ប្ដូរនៅផ្ទះ ពិនិត្យសត្វឆ្កែ ឬឆ្មារបស់លោកអ្នកពីក្បាលដល់កន្ទុយ និងជម្រាបជូនលោកអ្នកនូវការយល់ឃើញរបស់ពួកយើង មុនពេលធ្វើអ្វីផ្សេងទៀត។

អ្វីដែលអ្នកនឹងទទួលបាន

សូមនាំយករាល់កំណត់ត្រា ឬថ្នាំពីមុនៗមកជាមួយ។ ពួកយើងស្វាគមន៍រាល់សំណួរ ហើយលោកអ្នកនឹងទទួលបានផែនការច្បាស់លាស់ជាមួយតម្លៃនៃជំហាននីមួយៗ មុនពេលអនុវត្ត។

បុគ្គលិករបស់គ្លីនិក Cambovet កំពុងពន្យល់លទ្ធផលពិនិត្យជូនម្ចាស់សត្វ និងសត្វឆ្កែរបស់ពួកគេ

ការវះកាត់

សេវាវះកាត់ទូទៅ និងវះកាត់សាច់ខ្ចីក្នុងបន្ទប់វះកាត់ផ្ទាល់របស់គ្លីនិកយើងខ្ញុំ រួមមាន ការវះកាត់ក្រៀវ ការកាត់ដុំសាច់ និងការដេរថែទាំរបួស។ សត្វចិញ្ចឹមរបស់លោកអ្នកនឹងត្រូវប្រើថ្នាំសន្លប់តាមចំហាយឧស្ម័នប្រកបដោយសុវត្ថិភាព និងមានការឃ្លាំមើលយ៉ាងដិតដល់ពេញមួយពេលវះកាត់។

អ្វីដែលអ្នកនឹងទទួលបាន

យើងខ្ញុំនឹងស្នើសុំឱ្យលោកអ្នកផ្អាកចំណីអាហារសត្វចិញ្ចឹមជាមុនសិន។

បន្ទប់វះកាត់ ដែលមានបំពាក់ម៉ាស៊ីនថ្នាំសន្លប់ ម៉ាស៊ីនតាមដាន និងបំពង់អុកស៊ីសែនរួចជាស្រេច

X-ray

X-ray ឌីជីថលក្នុងគ្លីនិក ដែលអាចអានលទ្ធផលបានភ្លាមៗ សម្រាប់ពិនិត្យឆ្អឹង សន្លាក់ ទ្រូង ពោះ និងវត្ថុដែលបានលេបចូល។

អ្វីដែលអ្នកនឹងទទួលបាន

រូបភាពច្រើនតែត្រូវបានថតរួចរាល់ក្នុងពេលមកជួបតែមួយ។ អ្នកជំងឺខ្លះត្រូវការប្រើថ្នាំសណ្ដំស្រាលៗដើម្បីឱ្យនៅស្ងៀម ដែលពួកយើងនឹងជម្រាបជូនលោកអ្នកជាមុន។

បន្ទប់ថតX-ray ដែលមានតុថតរូប និងម៉ាស៊ីនបញ្ជា

អ៊ុលត្រាសោន និងអេកូ

អ៊ុលត្រាសោនពោះ និងអេកូបេះដូង ដោយគ្មានការឈឺចាប់ និងមិនចាំបាច់ប្រើថ្នាំសណ្ដំសម្រាប់អ្នកជំងឺភាគច្រើនឡើយ។

អ្វីដែលអ្នកនឹងទទួលបាន

រោមបន្តិចបន្តួចប្រហែលជាត្រូវកោរចេញ ដើម្បីឱ្យប៉ះស្បែកបាន។

A cat held in a support cushion for an abdominal ultrasound, the scan visible on the screen

មន្ទីរពិសោធន៍ផ្ទាល់ក្នុងគ្លីនិក

មន្ទីរពិសោធន៍របស់យើងខ្ញុំអាចធ្វើតេស្តរាប់គ្រាប់ឈាមសរុប តេស្តមុខងារសរីរាង្គតាមរយៈជីវគីមីឈាម និងពិនិត្យស្បែក ត្រចៀក និងឈាមក្រោមមីក្រូទស្សន៍ ខណៈពេលដែលលោកអ្នកកំពុងរង់ចាំ។

អ្វីដែលអ្នកនឹងទទួលបាន

លទ្ធផលភាគច្រើនចេញបានទាន់ពេល ដូច្នេះគ្រូពេទ្យអាចរៀបចំផែនការព្យាបាលជូនបានភ្លាមៗក្នុងថ្ងៃតែមួយ ដោយមិនបាច់ពិបាកធ្វើដំណើរមកម្ដងទៀតទេ។

មន្ទីរពិសោធន៍ផ្ទាល់របស់គ្លីនិក៖ ម៉ាស៊ីនវិភាគឈាម និងជីវគីមីនៅក្បែរម៉ាស៊ីនមីក្រូទស្សន៍

សេវាសម្អាតធ្មេញ

ការសម្អាតធ្មេញ និងខាត់ធ្មេញក្រោមការប្រើថ្នាំសន្លប់ ព្រមទាំងមានការពិនិត្យមើលធ្មេញនីមួយៗយ៉ាងហ្មត់ចត់ និងដកធ្មេញដែលខូចចេញប្រសិនបើចាំបាច់។

អ្វីដែលអ្នកនឹងទទួលបាន

សេវាធ្មេញធ្វើឡើងក្រោមការប្រើថ្នាំផ្សែងសន្លប់ដោយសុវត្ថិភាព ដូច្នេះសត្វចិញ្ចឹមត្រូវមកសម្រាកព្យាបាលពេញមួយថ្ងៃ ហើយលោកអ្នកត្រូវផ្អាកចំណីពួកគេជាមុនសិន។

A dog under anesthesia for a dental cleaning, tartar visible on the teeth before scaling

ស្បែក និងរោម

បញ្ហាស្បែករមាស់ ជ្រុះរោម ស្រែង ឬរលាកត្រចៀក ត្រូវបានពិនិត្យរកមូលហេតុតាមរយៈការកោសសំណាកស្បែក និងមីក្រូទស្សន៍យ៉ាងច្បាស់លាស់ មុនពេលចាប់ផ្ដើមព្យាបាល។

អ្វីដែលអ្នកនឹងទទួលបាន

សូមជូនដំណឹងដល់គ្រូពេទ្យប្រសិនបើមានការប្តូរចំណី ឬសាប៊ូកក់សន្លាក់ថ្មីៗ។ ការកោសសំណាកស្បែកគឺធ្វើឡើងយ៉ាងលឿន និងរួចរាល់ក្នុងពេលមកពិនិត្យតែម្តង។

ការសម្រាកព្យាបាល

ក្នុងករណីដែលសត្វចិញ្ចឹមត្រូវការបន្តក់សេរ៉ូម តាមដានសុខភាពជាប់ជាប្រចាំ ឬត្រូវការពេលសម្រាកព្យាបាលបន្តបន្ទាប់ ពួកគេអាចស្នាក់នៅបន្ទប់សម្រាកព្យាបាលរបស់គ្លីនិកយើងខ្ញុំបាន។

ឆ្មាមួយក្បាលសម្រាកព្យាបាលក្នុងបន្ទប់សម្រាកព្យាបាលក្រោយការវះកាត់ ជាមួយនឹងប្រដាប់ពាក់ក

សេវាសង្គ្រោះបន្ទាន់

ក្នុងម៉ោងធ្វើការ ករណីបន្ទាន់នឹងត្រូវបានទទួលព្យាបាលមុនគេ។ បើសិនជាអាច សូមទូរសព្ទប្រាប់ជាមុនសិន ដើម្បីឱ្យក្រុមគ្រូពេទ្យរៀបចំខ្លួនរួចជាស្រេចនៅពេលលោកអ្នកមកដល់។

អ្វីដែលអ្នកនឹងទទួលបាន

សូមអញ្ជើញចូលមកគ្លីនិកជាបន្ទាន់។ បើសិនជាអាច សូមជួយខលប្រាប់តាមផ្លូវបន្តិច ដើម្បីឱ្យបន្ទប់ និងក្រុមការងាររៀបចំរួចរាល់ចាំទទួល។

ឱសថស្ថាន និងការការពារ

ថ្នាំតាមវេជ្ជបញ្ជា ព្រមទាំងថ្នាំការពាចៃ ដង្កែ និងព្រូនបេះដូង ដែលមានចែកចាយផ្ទាល់ក្នុងគ្លីនិក។

អ្វីដែលអ្នកនឹងទទួលបាន

សូមប្រាប់ពីទម្ងន់សត្វចិញ្ចឹមរបស់លោកអ្នក ឬក៏ឱ្យយើងខ្ញុំជួយថ្លឹងជូន ដើម្បីធានាថាការផ្ដល់កម្រិតថ្នាំបានត្រឹមត្រូវល្អ។

ទូថ្នាំរបស់គ្លីនិក៖ ថ្នាំការពារប៉ារ៉ាស៊ីត និងឱសថព្យាបាលផ្សេងៗ

មិនទាន់ច្បាស់ពីតម្រូវការរបស់សត្វចិញ្ចឹមរបស់អ្នកមែនទេ?

យកពួកគេមក។ ការពិគ្រោះយោបល់មានតម្លៃ $5ហើយពួកយើងនឹងជម្រាបជូនអ្នកពីលទ្ធផលពិនិត្យ មុនពេលសម្រេចចិត្តធ្វើអ្វីបន្តទៀត។