ពិនិត្យជាក់ស្តែង មិនមែនស្មានដោះស្រាយទេ
ពួកយើងពិនិត្យសត្វចិញ្ចឹមរបស់លោកអ្នក និងធ្វើតេស្តនៅនឹងកន្លែង ដើម្បីឱ្យការវិនិច្ឆ័យរោគគឺផ្អែកលើលទ្ធផលពិតប្រាកដ។
ខេមបូវេត (Cambovet) គឺជាគ្លីនិកពេទ្យសត្វដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ពួកយើងបង្កើតគ្លីនិកនេះឡើងដោយផ្អែកលើគោលការណ៍តែមួយគត់គឺ៖ សត្វចិញ្ចឹមរបស់អ្នកសមនឹងទទួលបានការថែទាំដ៏ល្អបំផុត ហើយលោកអ្នកគួរតែទទួលបានចម្លើយច្បាស់លាស់ត្រឡប់ទៅវិញក្នុងពេលមកជួបតែមួយ។

រឿងរ៉ាវរបស់ពួកយើង
លោកវេជ្ជបណ្ឌិត នាគ គាបានបង្កើតគ្លីនិក ខេមបូវេត ឡើងក្នុងឆ្នាំ ២០២២ បន្ទាប់ពីមានបទពិសោធន៍ជាងដប់ឆ្នាំក្នុងការព្យាបាលសត្វចិញ្ចឹម ដើម្បីផ្ដល់ការថែទាំដែលសត្វចិញ្ចឹមនៅភ្នំពេញត្រូវការ និងលើកកម្ពស់កម្រិតស្តង់ដារវិស័យពេទ្យសត្វនៅកម្ពុជា។ ពួកយើងខ្ជាប់ខ្ជួននឹងការសន្យាពីរយ៉ាងគឺ៖ ការថែទាំកម្រិតស្តង់ដារខ្ពស់បំផុតសម្រាប់សត្វចិញ្ចឹមក្នុងទីក្រុងនេះ និងការប្រាស្រ័យទាក់ទងគ្នាដោយភាពស្មោះត្រង់ និងច្បាស់លាស់ជាមួយម្ចាស់សត្វដែលស្រឡាញ់ពួកគេ។ ការថែទាំល្អចាប់ផ្តើមចេញពីចម្លើយពិតប្រាកដ។ ពួកយើងពិនិត្យ និងធ្វើតេស្តដោយផ្អែកលើបច្ចេកទេសច្បាស់លាស់ មិនមែនការស្មាននោះឡើយ ហេតុនេះហើយបានជាផ្ទះអាជីវកម្មរបស់យើងដែលនៅលើផ្លូវលេខ 594 មាននូវមន្ទីរពិសោធន៍ផ្ទាល់ខ្លួន ម៉ាស៊ីនX-rayឌីជីថល អ៊ុលត្រាសោន និងបន្ទប់វះកាត់ដែលមានបំពាក់ថ្នាំសន្លប់តាមចំហាយឧស្ម័ន និងឧបករណ៍តាមដានសុខភាពអ្នកជំងឺ។ ដូចនេះ នៅពេលដែលសត្វចិញ្ចឹមរបស់លោកអ្នកមិនស្រួលខ្លួន ការធ្វើតេស្ត ការថតរូបភាព និងការវិនិច្ឆ័យរោគ គឺនឹងធ្វើរួចរាល់ក្នុងពេលមកជួបតែមួយ។ ម្ចាស់សត្វចិញ្ចឹមជាច្រើនតែងតែត្រឡប់មកវិញ ខ្លះរហូតដល់ច្រើនឆ្នាំ ហើយការផ្ដល់មតិរបស់ពួកគេបានបញ្ជាក់ពីមូលហេតុ៖ ថ្លៃសេវាសមរម្យ ក្រុមការងាររាក់ទាក់ និងគ្រូពេទ្យដែលមានចិត្តទន់ភ្លន់ស្រលាញ់សត្វ។
បុគ្គលិករួសរាយល្អ រួមទាំងលោកគ្រូពេទ្យម្នាក់ដែលមានការយកចិត្តទុកដាក់ខ្ពស់ ចាប់តាំងពីរឿងតូចតាច ដល់បញ្ហាសំខាន់ៗ។ការវាយតម្លៃលើ Google
Dr. Neak Kea, វេជ្ជបណ្ឌិតសត្វចិញ្ចឹមស្ថាបនិក និងជាប្រធានក្រុមគ្រូពេទ្យសត្វ
ផ្លូវលេខ 594 ទួលគោក ពួកយើងពិនិត្យសត្វចិញ្ចឹមរបស់លោកអ្នក និងធ្វើតេស្តនៅនឹងកន្លែង ដើម្បីឱ្យការវិនិច្ឆ័យរោគគឺផ្អែកលើលទ្ធផលពិតប្រាកដ។
ពួកយើងនឹងជម្រាបជូនពីអ្វីដែលបានរកឃើញ យោបល់ និងមូលហេតុ មុនពេលអនុវត្តសកម្មភាពណាមួយ។
ឆ្កែ និងឆ្មាទទួលបានការថែទាំយ៉ាងទន់ភ្លន់ និងកក់ក្តៅ ចាប់ពីពេលមកដល់បន្ទប់រង់ចាំ រហូតដល់ជាសះស្បើយ។
ក្រុមពេទ្យសត្វ បុគ្គលិកជំនួយ និងបុគ្គលិកទទួលភ្ញៀវ ដែលនឹងមើលថែទាំសត្វចិញ្ចឹមរបស់លោកអ្នក។
ស្ថាបនិក និងជាប្រធានក្រុមគ្រូពេទ្យសត្វវេជ្ជបណ្ឌិតសត្វចិញ្ចឹម
ខ្ញុំបានបង្កើតគ្លីនិក Cambovet ឡើងក្នុងឆ្នាំ 2022 ក្នុងគោលបំណងផ្តល់នូវការសង្គ្រោះ និងព្យាបាលដ៏ចាំបាច់ដល់សត្វចិញ្ចឹមតូចៗ ព្រមទាំងលើកកម្ពស់ស្តង់ដារនៃការថែទាំសុខភាពសត្វនៅប្រទេសកម្ពុជា។ ខ្ញុំមានបទពិសោធន៍ជាងដប់ឆ្នាំរួចមកហើយលើការអនុវត្តការងារព្យាបាលសត្វចិញ្ចឹមតូចៗនេះ។
គ្រូពេទ្យសត្វវេជ្ជបណ្ឌិតសត្វចិញ្ចឹម
ខ្ញុំទទួលបន្ទុកពិនិត្យសុខភាព និងធ្វើការវះកាត់នៅគ្លីនិក។
ប្រវត្តិរូប
គ្រូពេទ្យសត្វ
ខ្ញុំយកចិត្តទុកដាក់ថែទាំសត្វ និងលើកកម្ពស់សុខុមាលភាពរបស់ពួកគែ តាមរយៈការពិនិត្យ វិនិច្ឆ័យ និងព្យាបាលដោយវិជ្ជាជីវៈ និងក្តីមេត្តាករុណា។
ប្រវត្តិរូប
ជំនួយការពេទ្យសត្វ
ខ្ញុំមានក្តីស្រឡាញ់ និងចំណង់ចំណូលចិត្តខ្លាំងលើសុខភាពសត្វ ការព្យាបាលសត្វ និងការផ្តល់នូវការថែទាំដ៏ល្អបំផុតដល់ពួកគេ។ ខ្ញុំជាអ្នកឱ្យថ្នាំ និងរៀបចំពួកគេមុនពេលវះកាត់ ដើម្បីជួយឱ្យពួកគេឆាប់ជាសះស្បើយ។
ប្រវត្តិរូប
ជំនួយការពេទ្យសត្វ
ខ្ញុំប្តេជ្ញាចិត្តក្នុងការមើលថែទាំសត្វដោយភាពទន់ភ្លន់ ប្រកបដោយក្តីមេត្តាករុណា និងការស្រឡាញ់។ ខ្ញុំកាន់តែរៀន ខ្ញុំក៏កាន់តែដឹងថាចំណេះដឹងរបស់ខ្ញុំមាននៅមានកម្រិត ដូច្នេះហើយទើបខ្ញុំតែងតែប្រាថ្នាចង់រៀនសូត្របន្ថែម យល់ដឹងឱ្យកាន់តែស៊ីជម្រៅ និងខិតខំអភិវឌ្ឍខ្លួនឱ្យកាន់តែល្អប្រសើរឡើងរាល់ថ្ងៃ។
ប្រវត្តិរូប
ជំនួយការពេទ្យសត្វ
ខ្ញុំមានចំណង់ចំណូលចិត្តខ្លាំងលើការថែទាំសត្វ និងជួយឱ្យពួកវាមានជីវិតរស់នៅប្រកបដោយសុខភាពល្អ និងសេចក្តីសុខ។ ខ្ញុំរីករាយដែលបានធ្វើការផ្ទាល់ជាមួយសត្វចិញ្ចឹម និងម្ចាស់របស់ពួកវា ដោយផ្តល់ការថែទាំយ៉ាងយកចិត្តទុកដាក់ និងបង្កើតទំនុកចិត្តជារៀងរាល់ថ្ងៃ។
ប្រវត្តិរូប
ជំនួយការពេទ្យសត្វ
ខ្ញុំមើលថែទាំសត្វ និងចែករំលែកយោបល់ពាក់ព័ន្ធនឹងសុខភាពសត្វចិញ្ចឹម។
ប្រវត្តិរូប
បុគ្គលិកទទួលភ្ញៀវ និងជំនួយការរដ្ឋបាល
ខ្ញុំស្វាគមន៍អតិថិជន ឆ្លើយតបទូរស័ព្ទ រៀបចំកាលវិភាគពិនិត្យ និងទូទាត់ប្រាក់ ព្រមទាំងជួយដល់ក្រុមការងារដើម្បីរក្សាគ្លីនិកឱ្យមានបរិយាកាសស្និទ្ធស្នាលសម្រាប់សត្វចិញ្ចឹម និងម្ចាស់របស់ពួកគេ។
ប្រវត្តិរូប
ម៉ាស៊ីនវិភាគឈាម ម៉ាស៊ីនវិភាគជីវគីមី និងមីក្រូទស្សន៍នៅក្នុងមន្ទីរពិសោធន៍ផ្ទាល់របស់យើង រួមមានម៉ាស៊ីន X-ray ឌីជីថល អ៊ុលត្រាសោន និងបន្ទប់វះកាត់ដែលមានបំពាក់ម៉ាស៊ីនថ្នាំសន្លប់តាមចំហាយឧស្ម័ន និងប្រព័ន្ធតាមដានសុខភាពអ្នកជំងឺពេញលេញ។


